Category Archives: Lowell

មូលនិធិសហគមន៍ឡូវែលសម្រាប់ផ្តល់អាហារូបករណ៍ជួយដល់និស្សិតមធ្យមសិក្សាជាមួយនឹងចំណាយនៅមហាវិទ្យាល័យ

ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ឡូវែល, ម៉ាស– គោលបំណងនៃមូលនិធីសហគមន៏ឡូវែល គឺបង្កើនគុណភាពរបស់ប្រជាជនដែលរស់នៅឡូវែល នឹងតំបន់‹មីរីម៉ាកវ៉ាឡេ›។ មូលនិធិសហគមន៍កសាងសហគមន៍ដែលរឹងមាំ ដោយផ្ជាប់សប្បុរសជន ទៅអង្គការមិនយកកម្រៃនឹងនិស្សិត។ កាលពីឆ្នាំមុន មូលនិធីសហគមន៍បានផ្តល់រង្វាន់$1.7លាន ជាថវិការជំនួយនឹងជាអាហារូបករណ៍ទៅដល់អង្គការមិនយកកម្រៃ នឹងនិស្សិតដោយសារសប្បុរសធម៌នៃអ្នកធ្វើអំណោយ។ មូលនិធិសហគមន៌គ្រប់គ្រងទាយជ្ជទានប័ត្ត$4លានសម្រាប់ជាជំនួយដល់និស្សិតវីទ្យាល័យឡូវែល ជាមួយនឹងចំណាយអប់រំនៅមហាវិទ្យាល័យ ដោយចែកអាហារូបករណ៍ នៅរៀងរាល់ឆ្នាំតាមអំណោយកិត្តិយសនៅកម្មវិធិរាត្រីរបស់វិទ្យាល័យ។   នៅឆ្នាំ២០១៦ និស្សិត២៤០រូបនៅវិទ្យាល័យឡូវែល បានទទួលការផ្តល់អាហារូបករណ៍សរ៉ុប $421,000 ។ អាហារូបករណ៍ផ្តល់ជាជំនួយដល់ចំណាយលើការបង់ថ្លៃសាលា នៅចន្លោះពី $250 ដល់ $5,000. លក្ខខណ្ឌនៃការផ្តល់ថវិការអាហារូបករណ៍

‹ពិណបញ្ចពណ៌›សមាគមអង្គរសម្តែងឬទ្ធិមិនចេះឈប់

ដោយ ពិន សំខុន មនុស្សប្រមាណ២០០នាក់ បានមកទស្សនាសិល្បៈជាវប្បធម៌បូរាណខ្មែរ នារាត្រីទី១៨វិច្ឆិការ ក្នុងកម្មវិធីរបស់‹សមាគមអង្គរ› ចូលរួមដោយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិចិត្រសិល្បនៃទីក្រុងភ្នំពេញ នឹងតន្ត្រីករសាកលវិទ្យាល័យយូម៉ាស់ឡូវែលផង។ ជាថ្មីម្តងទៀតនាថការី នឹងនាថករបានបញ្ចេញថ្វីដៃសិល្បៈខ្មែរ កំរឹតខ្ពស់ នាំអារម្មណ៍ទស្សនិកជនឱ្យចូលស្លុង ក្នុងសាច់រឿងនិមួយៗដោយតាមដានយ៉ាងស្ងប់ស្ងៀម ស្ទើរភ្លេចដកដង្ហើម។ លើកនេះប្លែកពីការសម្តែងឆ្នាំមុន ដោយរបាំនិមួយៗ ចងផ្ជាប់ដោយសម្លេងភ្លេងច្បាស់លាស់ អ្នកសម្តែងអាចចូលតួរឯកខ្លួនឯង បានយ៉ាងស៊ុប ពន្លឺភ្លើងតាមចង្អុលតាមដានបង្ហាញពីកន្លែងកើតហេតុ ធ្វើឱ្យសាច់រឿងលេចសោភណ្ឌភាពចេញពីការសម្តែង គួរឱ្យចាប់ចិត្តក្រៃលែង។ តាំងពីដើមទី ដែលគេយករបាំបូរាណមកសម្តែងជារឿង‹រាមកេរ›, បង្ហាញពីតួរកុមារ‹រាមលក្សណ៍›នឹង‹ជប់លក្សណ៍›ដេញចាប់សេះជិះលេងកំសាន្ត តែត្រូវបាន‹ហនុម៉ាន›រារាំងមិនឱ្យលេងនោះ, ទស្សនិកជនមានអារម្មណ៍រំភើប ដោយឃើញការបកស្រាយរឿងទៅតាមកាយវិការក្បាច់របាំបូរាណ យ៉ាងងាយស្រួល ងាយនឹងយល់ របស់រាជកុមារទ្រង់គ្រឿងជាកូនស្តេច,

ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦ (តពីលេខមុន)

ដោយ ហ្រង់ស្វា ប៉ុងសូ ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា សុខាភិបាល *៤៣%ក្នុងចំណោមស្ត្រី៧២០នាក់ មានជម្ងឺខ្វះឈាមក្រហម Anemieដែលគេមិនដឹងថាមកពីបុព្វហេតុអ្វីពិតប្រាកដ(CD du 13.06.16) *ពន្ធនាគារនៅក្រុងព្រះស៊ីហនុ នឹង ខេត្តពោធិសត្វ ដែលប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនកាន់កាប់ នឹងត្រូវសង់នៅលើដីឯកជន(CD du 29.06.16) *‹កណ្តុរយន្ត›ដែលបង្កើតដោយសាកលវិទ្យាល័យ‹វីឡាណូវ៉ា›រដ្ឋផេនស៊ីវេនាសហរដ្ឋអាមេរីក មានតម្លៃពី៥ម៉ឺន ដល់២០ម៉ឺន, មានខ្លះនឹងត្រូវប្រើយកទៅដោះមីន(CD du 04.06.16)។ ថ្ងៃ១៨មិថុនា ‹វិរកណ្តុរ›ទាំងនោះ បានរំដោះដីចំនួន៨ហិកតានៅខេត្តសៀមរាប(CD du 20.06.16) *ជម្ងឺឆ្លង‹អេដ› បានកើនឡើងជិត២ដង ក្នុងរយៈពេល១០ឆ្នាំកន្លងមកចំនួននោះមាន៨២.៩៧០នាក់។

កម្មវិធីប្រឡងចម្រៀងANGKOR IDOL ទីក្រុងឡូវែល

កម្មវិធីប្រឡងចម្រៀងមួយបានរៀបចំឡើងកាលពីថ្ងៃសៅរ៏ទី ២២ ខែតុលាឆ្នាំ ២០១៦ នៅភោជនីយដ្ឋានសាន់នីដាដើម្បីជ្រើសរើសបេក្ខជននិងបេក្ខនារីទៅចូលរួមក្នុងមហោស្រពសិល្បះចម្រៀងខ្មែរជាសាកលនៅទីក្រុងភ្នំពេញរៀបចំឡើងដោយក្រសួងវប្បធម៏និងវិចិត្រសិល្បះនៃព្រះរាជាណាចក្រកម្ពុជានៅដំណាច់ ខែវិច្ឆិកាដ៏ខ្លីខាងមុខនេះ ។ បេក្ខជននិងបេក្ខនារីចំនួន ១៥នាក់ មកពីក្រុងឡូវែលនិងក្រុងនានាក្នុងរដ្ឋម៉ាសាឈូសេតបានដាក់ពាក្យប្រឡងដើម្បីដណ្តើមជ័យលាភីនេះ។ លោកឪកតុលាយុត្តិប្រធានគណះកម្មការរៀបចំការប្រឡងចម្រៀងនេះបានមានប្រសាសន៏ថានេះគឺជាលើកទី ៣ ហើយដែលយើងបានធ្វើកម្មវិធីប្រឡងចម្រៀងAngkor Idolនេះឡើងក្នុងបំណងរួមចំណែកក្នុងការថែរក្សានូវទំនៀមទំលាប់ ប្រពៃណីនិងសិល្បះចម្រៀងខ្មែរនៅសហរដ្ឋអាមេរិកយើងនេះក៏ដូចជាបង្កើតនូវភាពសប្បាយរីករាយជូនពលរដ្ឋខ្មែរអាមេរិកាំងក្នុងសហគមន៏ ។ លោកបន្តថាឆ្នាំនេះយើងមានបេក្ខនារីតិចតួចត្រឹមតែ ៣នាក់ ចំណែកឯបេក្ខជនវិញមានដល់ទៅ ១២ នាក់ ដែលគ្រប់គ្នាសុទ្ធតែមានទឹកដមសំលេងពិរោះ ។ ការជ្រើសរើសធ្វើឡើងដោយគណះមេប្រយោគចំនួន ៥នាក់ ដែលសុទ្ធសឹងតែមានបទពិសោធន៏ផ្នែកសិល្បះដោយផ្អែកលើគោលការណ៏សំខាន់ៗរួមមានដូចជាសំឡេងចង្វាក់ អក្ខរាវិរុទ្ធរចនាបទនៃបទចម្រៀងមនោសញ្ជេតនាសម្លៀកបំពាក់និងកាយវិកា ។ បេក្ខជនចំនួន ៣នាក់ និងបេក្ខនារី ១

‹‹ព្រហ្មបាយ័ន››បានមកដល់ឡូវែលដ៏សុខសាន្ត

ដោយខ្មែរផុសស.រ.អា. រូបចម្លាក់ព្រហ្មបាយ័នបានដម្លើងរួចជាស្រេច នៅមាត់ទ្វារនៃក្រុងខ្មែរឡូវែល កាលពិថ្ងៃទី២៥កញ្ញាមុន ហើយបានបញ្ចប់ទំនាស់មួយចំនួននៅក្នុងក្រុងដ៏សម្បូរប្រជាពលរដ្ឋអាមេរីកាំងដើមកំណើតខ្មែររស់នៅ។ ដូចដែលយើងអធិប្បាយពីលើកមុន ការបញ្ចប់ទំនាស់នេះក៏ដោយសារ អ្នកគ្រប់គ្រងក្នុងគណកម្មការក្រុងខ្មែរ បានស្តាប់វត្ថុបំណងរបស់ខ្មែរអាមេរីកាំងភាគច្រើនដែលចង់ឃើញថា‹អ្វីដែលជាដំណាងឱ្យខ្មែរទូទៅ មានកំណើតស្របនឹងការប្រឹងប្រែងដោយផ្ទាល់ដៃរបស់ប្រជាជន ហើយដើម្បីកេរឈ្មោះនៃខ្មែរអាមេរីកាំងក្នុងតំបន់នោះ›។ ក្រុងខ្មែរឡូវែលនេះ កំណត់នៅជុំវិញផ្លូវ‹មីដលសិច-ប្រេនស្ទ្រីត›រហូតដល់ផ្លូវ‹វែសហ្វឺត›ហើយហៀរទៅដល់ដើមផ្លូវ‹ឆែមហ្វឺត›ថែមទៀត(ផ្នែកផ្លូវឆែមហ្វឺតនេះ មិនស្ថិតនៅក្នុងរង្វង់ក្រុងខ្មែរជាផ្លូវការទេ តែសម្បូរពាណិជ្ជករខ្មែរណាស់ដែរ)។ សម្លឹងមើលរូបព្រហ្មបាយ័ន ឆ្លាក់ពីដុំថ្មសុទ្ធសាធ ដូចគ្នានឹងថ្មអង្គរវត្តដែរនោះ អ្នកស្រី ពង្សលក្ខិណាសាធុកា ផល្លី ប្រធាន រួមទាំងគណកម្មការក្រុងខ្មែរទាំងមូល បានប្រមែប្រមូលអំណោយម្តងបន្តិចៗ មានទាំងធ្វើបុណ្យផ្ការច្រើនដងផង យ៉ាងព្យាយាម រហូតទាល់តែបានថវិការគ្រប់គ្រាន់សម្រាប់បញ្ជាទិញរូបចម្លាក់ពីស្រុកខ្មែរ ដែលមានអ្នកឯកទេសចម្លាក់ឆ្នើមបំផុត ខាងឆ្លាក់រូបរបៀបនេះតាមខ្នាតដែលឡូវែលចង់បាន ព្រមទាំងដឹកជញ្ជូនរូបចម្លាក់ ទម្ងន់ច្រើនតោននេះ មកតម្លើងដល់ឡូវែលបានយ៉ាងពេញចិត្ត។

ឧទ្យានប្រវត្តិសាស្ត្រជាតិមានអាយុ១០០ឆ្នាំហើយ Centenal of Lowell National Historical Park

ដោយ ខ្មែរផុសស.រ.អា. ‹ឧទ្យានប្រវត្តិសាស្ត្រជាតិ›នៅឡូវែល មានអាយុ១០០ឆ្នាំហើយ គឺជាស្នាដៃថែររក្សាសម្បត្តិជាប្រវត្តិសាស្ត្រជាតិរបស់អ្នកគ្រប់គ្រងតំបន់ រួមទាំងអ្នកគ្រប់គ្រងរដ្ឋដែលបានបន្សល់ទុកនូវភស្តុតាងជាមេរៀននៃអតីតកាល ដល់អ្នកជំនាន់ក្រោយ ឱ្យបានឃើញការប្រឹងប្រែងក៏សាងអនាគតរបស់អ្នកជំនាន់មុន ទុកបន្តរឱ្យបានឃើញជាក់ស្តែង ដែលស្របតាមទ្រឹស្តី‹រៀនពីមេរៀនអតីតកាលសម្រាប់បោះជម្ហៀនទៅមុខ›។ អ្នកគ្រប់គ្រងឧទ្យានជាតិ‹The Rangers›នៅឡូវែល ទើបតែរំលឹកពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ កាលពីថ្ងៃទិ២៥សីហាកន្លងទៅ នៅសាលាក្រុងឡូវែល។ ‹សួនឧទ្យានប្រវត្តិសាស្ត្រ›មិនត្រឹមតែសួនច្បារ- ព្រៃឈើ តែប៉ុណ្ណោះទេ គឺរាប់ទាំងអាគ៌ាអាគារធំៗដែលមានជាប់ប្រវត្តិសាស្ត្រ ជ្រលងព្រែកជីកដែលកំពុងហូរកាត់ទីក្រុងឡូវែលរួមទាំងដងស្ទឹង‹មេរីម៉ាក› រូបសំណាក់បូរាណ ឬផ្នូរខ្មោចបុព្វបុរសជាដើម សុទ្ធសឹងបានត្រូវចាត់ទុកជា‹ឧទ្យានប្រវត្តិសាស្ត្រជាតិ›ទាំងអស់ ដែលក្រុងឡូវែលមានសំណាង ជាពិសេសអស្ចារ្យនោះ ដោយការសារការថែរសម្ភស្សក្រុង ការទុកឱ្យក្រុងនិយាយប្រវត្តិសាស្ត្រដ៏សន្ធឹកសន្ធាប់របស់ខ្លួន ជាហេតុធ្វើឱ្យក្រុងនេះក្លាយជាកន្លែងដែលទាក់ទាញទេសចរកាន់តែច្រើន នឹងជាកន្លែងដែលគួរឱ្យចង់រស់នៅកាន់តែខ្លាំងឡើង។ ទង់ជាតិដំណាងឱ្យ‹ឧទ្យានប្រវត្តិសាស្ត្រជាតិ›បានត្រូវលើកឡើងនៅសាលាក្រុងឡូវែល ក្នុងរយពេល១ខែ ដោយក្រុមអភិរក្ស

ក្រុងខ្មែរឡូវែលសម្ភោធន៍រូបចម្លាក់ព្រហ្មបាយ័ន

ដោយខ្មែរផុសស.រ.អា. រូបចម្លាក់‹ព្រហ្មបាយ័ន›គំរូចម្លងពីប្រាសាទព្រហ្មបាយ័ននៅសៀមរាប, ធ្វើពីថ្មភក់ Sandstoneប្រភពថ្មភ្នំខេត្តសៀមរាប, ឆ្លាក់ដោយវិចិត្រករ‹ម៉ៅ ម៉ូវ›នៃក្រុមហ៊ុនសិល្បៈខ្មែរ បានត្រូវយកមកពីប្រទេសកម្ពុជា មកតម្លើងនៅចំនួបផ្លូវ‹មីឌលសិច›នឹងផ្លូវ‹ប្រេន› ដែលជាក្លោងទ្វារនៃក្រុងខ្មែរឡូវែល កាលពីថ្ងៃអាទិត្យទី២៥កញ្ញាឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក ដោយសមាគមក្រុងខ្មែរឡូវែល ដឹកនាំដោយអ្នកស្រី ផល្លីពង្សលក្ខិណាសាធុកា នៅចំពោះមុខភ្ញៀវផ្លូវការនឹងសាធារណជនប្រមាណ១០០ នាក់។ នេះជាលើកដំបូងបំផុត ដែលនៅក្នុងប្រវត្តិនៃសហគមន៍ខ្មែរនៅសហរដ្ឋអាមេរីកនេះ មានការតាំងរូបចម្លាក់ថ្មតំណាងវប្បធម៌ខ្មែរ ជាលក្ខណៈផ្លូវការលើទឹកដីថ្មី កសាងឡើងដោយប្រជាពលរដ្ឋក្នុងតំបន់របស់ខ្លួននៅ‹ឡូវែល› ថ្វីត្បិតតែក្រុងខ្មែរនេះ កើតក្រោយសហគមន៌ខ្មែរដ៏ធំបង្អស់មួយ នាទីក្រុងឡុងប៊ីចក៏ដោយ។ ចាប់តាំងពីព្រលឹមស្រាងៗ តុប្រកបដោយសំណែនពោរពេញ មានក្បាលជ្រូក មានស្ងោ នុំនែកនឹងផ្លែឈើ នៅកន្លែងមានតាំងបាយសី៩ជាន់ ដាក់សែនថ្វាយវត្ថុសាកសិទ្ធមានថ្វាយទាំងភ្លេងពិណពាតប្រកុំដោយក្រុមលោកគ្រូ សុង

តាំងពិព័ណ៌ៈ បន្លែបណ្តុះនៅឡូវែល

ដោយខ្មែរផុស ស.រ.អា ការតាំងពិពណ៌របស់‹ក្រុមបណ្តុះបន្លែនៅឡូវែល›កាលពីរសៀលថ្ងៃទី១៨ នៅឡូវែល បាននាំមនុស្សរាប់រយនាក់ឱ្យមកចូលរួមកម្សាន្ត នឹងទទួលពត៌មានពីគោលបំណងដ៏ថ្លៃថ្លា នៃការបង្កើនផលដ៏ងាយស្រួលតាមធម្មជាតិ ស្របគ្នានឹងបំណងការបង្កើនសុខភាពបណ្តាជនដែលរស់នៅក្នុងតំបន់ទៀតផង។ តូបបង្ហាញផលិតផលជាច្រើនប្រមាណ៥០ បានតម្រៀបគ្នានៅជុំវិញទីលានសម្រាប់សម្តែងសិល្បៈរាងមូលមួយនៅចំកណ្តាល ដែលពីធីករនឹងសិល្បៈករឡើងមកសម្តែងស្នាដៃ ជូនទស្សនិកជន ដែលមានទាំងក្មេងទាំងចាស់ មានអ្នកស្ម័ក្រចិត្តរាប់រយ មកចូលរួមរីករាយនឹងលទ្ធផលដែលសមាគម‹Mill City Grow›បានបំពេញច្រើនឆ្នាំមកហើយ។ ពិធិករបានឱ្យដឹងថា ពិធីនេះបានចាប់កំណើតតាំងពី៤ឆ្នាំមកហើយ ហើយចេះតែរីកធំទៅ ជារៀងរាល់ឆ្នាំទៅហើយ។ មនុស្សចាស់នឹងជំទង់ ដើរកំសាន្តសិក្សាពីសមិទ្ធិផលបណ្តុះបន្លែតាមធម្មជាតិ នឹងសាខានៃបច្ចេកវិជ្ជាដដែល ដែលប្រជាជនអាចចូលរួមចំណែកអភិវឌ្ឍន៍ក្នុងសង្កាត់របស់ខ្លួន… រីឯកុមារទៅកំសាន្តនៅកន្លែង‹គូរលើផ្លែល្ពៅ›ឬនៅកន្លែងលេងកីឡា ឬក៏នៅកន្លែង‹គូរគំនូរលើផ្ទៃមុខ›ជាមេអំបៅ ជាមុខឆ្មា ជាកណ្តុរ ជាដើម… ទាំងអស់គ្នាទៅស្រស់ស្រូបអាហារថ្ងៃត្រង់ យ៉ាងរីករាយ

ជីវប្រវត្តិ និងទស្សនៈលោក ខេមរា ខៃ បេក្ខជនដំណាងរដ្ឋសង្កាត់១៨ រដ្ឋម៉ាសាឈូសិត

ដោយ ខ្មែរផុសស.រ.អា. ក្នុងការបោះឆ្នោតជុំទី២ផ្តាច់ព្រ័ត ថ្ងៃទី៨វិច្ឆិការ ខាងមុខ បេក្ខជនខ្មែរ-អាមេរីកាំង២នាក់ប្រកួតគ្នាក្នុងដំណែងតែមួយ។ លោក ខេមរា ខៃ ជាបេក្ខជនមកពីគណបក្ស‹សាធារណរដ្ឋ› ប្រកួតនឹងលោក រ៉ាឌី ម៉ម បច្ចុប្បន្នជាសមាជិកដំណាងរដ្ឋចប់អាណត្តិ នៅចុងខែធ្នូខាងមុខ។   ខេមរា ខៃ មានគ្រួសារគិតទៅ១៨ឆ្នាំហើយ ៗមានកូន៣នាក់ ប្រុស២ស្រី១ បានទាំងចៅម្នាក់ផង ។ មកដល់សហរដ្ឋតាំពីឆ្នាំ១៩៨២។ មកដល់ដំបូងនៅក្រុង‹រីជម៉ុន›នៃរដ្ឋ‹វៀជីនា› រៀនសូត្រនៅទីនោះរហូតមកដល់ឆ្នាំ១៩៨៧ ឳពុក(លោកប្រាហ៊ីម ខៃ)បានសម្រេចនាំគ្រួសារចាកចេញពី‹រីចម៉ុន›មកនៅឡូវែលនេះតែម្តង។ នៅបានបន្តិច បន្ទាប់ពីរៀនចប់នៅវិទ្យាល័យឡូវែល ក៏ត្រូវចេញមកបន្តរការសឹក្សានៅមហាវិទ្យាល័យ‹វើម៉ន›រហូតបានអនុបណ្ឌិត‹Master Degree›:

ជីវប្រវត្តិនឹងទស្សនៈសង្ខេបរបស់លោក រ៉ាឌី ម៉ម

ដោយខ្មែរផុសស.រ.អា. លោក រ៉ាឌី ម៉ម បច្ចុប្បន្នជាសមាជិកដំណាងរដ្ឋសង្កាត់១៨ លោកឈរឈ្មោះជាបេក្ខជនគណបក្ស‹ប្រជាធិបតេយ្យ›សាជាថ្មី ប្រជែងនៅក្នុងការបោះឆ្នោតជុំទី២នេះដោយលោក ខេមរា ខៃ មកពីគណបក្ស‹សាធារណរដ្ឋ›។   លោក រ៉ាឌី ម៉ម អាយុ៤៦ឆ្នាំ មានភរិយានឹងកូន៤នាក់ៈ ស្រី២ប្រុស២។ លោកមកដល់សហរដ្ឋ ឆ្នាំ១៩៨២ ក្នុងនាមជាជនភៀសខ្លួន ដំបូងនៅរដ្ឋ‹មេនីសូតា›- ឆ្នាំ១៩៨៤ទើបមកដល់‹ឡូវែល›រដ្ឋម៉ាសាឈូសិត រៀនសូត្រនៅសាលាសាធារណ រួចទៅបន្តរវិជ្ជានៅសាលាបច្ចេកទេសខាងចាប់សសៃ នឹងរៀននៅមហាវិទ្យាល័យ‹Middlesex Community College›។ លោកបានទៅរៀនជំនាញបូរាណខាងចាប់សសៃ – មានជំនាញជាអ្នកថតរូបឯកទេស ហើយធ្លាប់ធ្វើការនៅមន្ទីពេទ្យផង។ លោកជាសកម្មជនសម្រាប់សហគមន៌ខ្មែរ