Category Archives: Lowell

ចរន្ត២នៃអនាគតវិទ្យាល័យឡូវែលនៅ‹ក្នុងក្រុង›ឬ‹ក្រៅក្រុង›? New Lowell High School: Pro “Downtown” or Pro “Cawley”why?

ចរន្ត២នៃអនាគតវិទ្យាល័យឡូវែលនៅ‹ក្នុងក្រុង›ឬ‹ក្រៅក្រុង›? New Lowell High School: Pro “Downtown” or Pro “Cawley”why? ដោយ ពិន សំខុន ឱកាសដ៏កំររបំផុតមួយបានកើតឡើង ស្ទើរតែ១០០ឆ្នាំទើបកើតមានម្តង សម្រាប់អនាគតសិក្សាយុវជននៅឡូវែល នៅពេលដែលរដ្ឋាភិបាលបច្ចុប្បន្ន មានថវិការថ្មី ហើយសួររយោបល់ពលរដ្ឋថា‹តើគួរសង់កែរលំអវិទ្យាល័យឡូវែលនៅក្នុងក្រុងលើកន្លែងដដែល?› ឬក៏ ‹ទៅសង់វិទ្យាល័យថ្មីស្រឡាងមួយនៅតំបន់ខលីខាងក្រៅក្រុងឡូវែល?›។ ពលរដ្ឋឡូវែលបានប្តើមពិគ្រោះគ្នា លើដំណឹងដែលគ្រប់មាតាបីតាតែងប្រាថ្នានូវអ្វី ដែលប្រសើរបំផុតសម្រាប់ការសិក្សាកូនរបស់ខ្លួន។ លោក វាស្នា នួន អតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែល នឹងលោក ដូមីណីក ឡាយ អតីតបេក្ខជនក្រុមប្រឹក្សាសាលារៀន

KhmerPost Holiday Party Fundraised over $2,000 for the Southeast Asian Scholarship Fund for Journalism

On December 22, 2016 at the KhmerPost Holiday Party – I was pleased to announce the launch of a fundraising campaign for the Southeast Asian Scholarship Fund for Journalism. I like to

As Health Connector Deadline for January Plans Looms, Members and New Applicants Take Steps for Enrollment

BOSTON – December 14, 2016 – With the Dec. 23 deadline approaching for plans starting Jan. 1, 2017, more than 28,000 current Massachusetts Health Connector members have picked a new plan and

Greater Lowell Community Foundation Scholarship EndowmentHelps Students at Lowell High School with the Cost of College 

December 9, 2016 Lowell, MA-The goal of the Greater Lowell Community Foundation is to improve the quality of people’s lives in Greater Lowell and the Merrimack Valley. The Community Foundation builds a

ការផលិតនឹងប្រើប្រាស់កញ្ឆាឥឡូវបានក្លាយជាស្របច្បាប់ម៉ាសាឈូសិត Marijuanalegalized in Mssachusetts

ដោយ ខ្មែរផុសស.រ.អា. ឡូវែលទើបនឹងបោះឆ្នោត អនុញ្ញាត្តិឱ្យប្រើកញ្ឆានៅរដ្ឋម៉ាសាឈូសិតបាន ច្បាប់នេះនឹងចូលជាធរមាន នៅខែមករាឆ្នាំ២០១៧ខាងមុខនៅរដ្ឋម៉ាសាឈូសិត នេះហើយ។ គេតែងតែនិយាយពីគុណវិបត្តនៃ‹កញ្ឆា›, ប៉ូលិសប្រដេញចាប់អ្នកជក់ អ្នកលក់ អ្នកទីញ នឹងអ្នកដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេង ស្រាប់តែ‹ប្រជាមតិ› បានបញ្ជាឱ្យកែរប្រែទម្លាប់ចាស់នេះទៅវិញ តើបានន័យយ៉ាងណា? រួមសេចក្តីមកថាៈ កញ្ឆាស្របច្បាប់ ១-ប្រើជាលក្ខណៈកំសាន្ត អនុញ្ញាត្តិឱ្យប្រើដល់មនុស្សអាយុពី២១ឆ្នាំឡើងទៅ ២-នៅផ្ទះអាចរក្សាបាន១០‹អោន›ដាក់ក្នុងដប ឬកំប៉ុង ៣-ទៅក្រៅផ្ទះអាចយកតែ១‹អោន›ទៅជាប់នឹងខ្លួនបាន ៤-អាចដាំនៅផ្ទះបាន៦ដើម បើផ្ទះនៅម្នាក់ឯង – បើផ្ទះមានគ្នាច្រើនអាចដាំបាន១២ដើម ៥-ធ្វើអំណោយទៅអ្នកដ៏ទៃ ធ្វើបាន តែតិចជាង១‹អោន› ៦-លក់ដូរកញ្ឆាៈ នៅតេខុសច្បាប់នៅឡើយ

បវរកញ្ញាម៉ាសាឈូសិត នឹងយុវៈវ័យម៉ាសាឈូសិតឆ្នាំ២០១៧

ខ្មែរផុសស.រ.អា. ឡូវែលៈ‹បវកញ្ញាជំទង់›ដ៏មានសម្រស់កំពូលស្អាត២០រូប នឹង‹នារីយុវៈវ័យ›២០រូបផ្សេងទៀត ក្នុងសំពត់ពណ៌នឹងម៉ូតប្លែកៗអស្ចារ្យ បានចេញមកសម្តែង បង្ហាញខ្លួនដើម្បីប្រកួតសម្ផស្សគ្នា ដើម្បីដណ្តើមកិត្តយសជាបវរកញ្ញាម៉ាសាឈូសិត កាលពីថ្ងៃទី១៩វិច្ឆិកាកន្លងទៅ នៅមហាសាល‹Lowell Memorial Auditirium›រៀបចំឡើងដោយផលិកម្ម‹Clemente Production, LLC›។ នេះជាការប្រគួតដើមដំបូង មុនជ័យលាភីនឹងទៅប្រកួតយកកិត្តិយសជា បវរកញ្ញាសហរដ្ឋអាមេរីក រួចបន្ទាប់មក ជាបវរកញ្ញាពីភពលោក ថែមទៀត។ ក្លេម៉ង់តេ អ្នកដឹកនាំកម្មវិធីនិយាយថា‹ខ្ញុំមានការកក់ក្តៅណាស់ ចំពោះការចូលប្រកួត នឹងគុណភាពនៃអ្នកចូលរួមមកពីជុំវិញរដ្ឋម៉ាសាឈូសិត,› ក្លេម៉ង់តេ បន្ថែមថា‹… ការប្រឡងបវរកញ្ញា គឺជាមាគ៌ាដ៏អស្ចារ្យមួយសម្រាប់យុវៈនារី ដែលមានបំណងប្រាថ្នានឹងចង់ធ្វើឱ្យបានសម្រេចអ្វីមួយ,ឱ្យអាចដើរទៅដល់គោលដៅផ្ទាល់ខ្លួន នឹងវិជ្ជាជីវៈនោះបាន›។ ការប្រឡងបវរកញ្ញានេះបានប្រព្រឹត្តទៅ២ថ្ងៃ នៅឡូវែលយើងនេះ ហើយបានលទ្ធផលជ័យជំនះទៅកញ្ញា

(ភូមិសាស្ត្រនយោបាយ) ចិនដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

ដោយខ្មែរផុសស.រ.អា. គីម យ៉ង់អូន ប្រធានាធិបតីប្រទេសកូរ៉េខាងជើង បានផ្ញើរសារមួយមក ឌណល ត្រម ប្រធានាធិបតីជាប់ឆ្នោតអាមេរីកាំង នៅថ្ងៃបន្ទាប់ពីជាប់ឆ្នោតមក មិនមែនជូនពរទេតែរំលឹកសហរដ្ឋអាមេរីកថា‹កូរ៉េខាងជើងមានអាវុធបរមាណូដែលបានសាករួចហើយ ឱ្យអាមេរីកកុំភ្លេចនឹងធ្វើការចរចារនឹងខ្លួន›។ កូរ៉េខាងជើងចង់ធ្វើមហាអំណាចយោធា ដោយចង់ខិតជីតអាមេរីកាំង បានត្រូវប្រទេសចិនប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាលើកដំបូងនឹងគួរឱ្យចម្លែកនាថ្ងៃបន្ទាប់ភ្លាមមក។   ប្រធានាធិបតីនៃកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គើនហ៊ី មានការព្រួយបារម្មជាងគេ ដោយសារភាពគ្រោះថ្នាក់ដោយអាវុធប្រល័យលោកចម្ងាយខ្លីនេះ នៅក្នុងដៃជនផ្តាច់ការ បានធ្វើការតវ៉ាឱ្យបញ្ឈប់ការបង្កើតអាវុធបរមាណូនៅកូរ៉េខាងជើងនេះតាំងពីខែមិនាមកម្លេះ ហើយអង្គការសហប្រជាជាតិក៏បានសម្រេច ទាមទារឱ្យធ្វើការបញ្ឈប់ផលិតកាំជ្រួចនេះរួចហើយដែរ តែកូរ៉េខាងជើងមិនដែលសម្តែងការខ្វល់ខ្វាយនឹងសេចក្តីសម្រេចនោះទេ។ ជាលើកដំបូងបង្អស់នឹងគួរឱ្យចម្លែក ប្រទេសចិនដែលនៅជិតគ្នានោះ បានបង្ហាញធ្មុងទៅកូរ៉េខាងជើង ដែលតែងតែក្អេងក្អាងដោយកម្លាំងទ័ពដ៏ខ្លាំងក្លារបស់ខ្លួន ដាក់កូរ៉េខាងត្បូងដែលនៅជាប់ព្រុំដែនគ្នា, ដាក់‹ណេតូ›ដែលកំពុងជាប់ដៃនឹង‹អាយស៊ីស›រដ្ឋមូស្លីមនៅតំបន់កណ្តាលខាងកើត,

ជនជាតិ‹ហម៉ុង›ម្នាក់ឡើងជាអភិបាលក្រុង‹ឯកហ្គ្រោ›រដ្ឋកាលីហ្វ័រញ៉ា Elk Grove makes history: Meet America’s first Hmong mayor

ប្រែសម្រួលដោយខ្មែរផុសស.រ.អា. ស្ទីវ លី Steve Lyអាមេរីកាំងដើមកំណើតជាជនជាតិ‹ហម៉ុង›នឹងត្រូវធ្វើសច្ចាប្រណិធាននៅថ្ងៃទី១៤ធ្នូខាងមុខ នៅទីក្រុង‹ឯកហ្គ្រោ›នៃរដ្ឋកាលីហ្វ័រញ៉ា ដើម្បីទទួលដំណែងជាអភិបាលក្រុងដែលមានពលរដ្ឋ167,000នាក់ ជាទីដំបូងបង្អស់របស់ប្រវត្តិសាស្ត្រជនជាតិ‹ហម៉ុង›ដែលបានមករស់នៅសហរដ្ឋអាមេរីកនេះ។ គ្រួសារ ស្ទីវ ជាជនជាតិ‹ហម៉ុង›រស់នៅជាជនជាតិភាគតិចរបស់ប្រទេសឡាវ និយាយភាសាខ្លួនឯង មានវប្បធម៌ប្រចាំជនជាតិ ប៉ុន្តែមិនមានប្រទេសទេ។ ជនជាតិ‹ហម៉ុង›រស់នៅជាទាហ៊ានសម្ងាត់របស់សហរដ្ឋអាមេរីក ប្រយុទ្ធប្រឆាំងនឹងកុម្មុយនីស្តដែលរាតត្បាតនៅអាស៊ីអគ្នេយ៍។ ស្ទីវ លី បានមកដល់សហរដ្ឋអាមេរីក កាលពីជាង៣០ឆ្នាំមុន គេចផុតពីការគម្រាមកំហែងរបស់កុម្មុយនិស្ត្ នៅប្រទេសឡាវដែលខ្លួនរស់នៅ, ពេលនោះមានអាយុ៤ឆ្នាំ គ្រួសារគ្មានលុយ ហើយក៏មិនចេះភាសាអាមេរីកាំងថែមទៀត។ ជាទូទៅ ជនជាតិ‹ហម៉ុង›នៅពេលមកដល់សហរដ្ឋអាមេរីក ច្រើនមករស់នៅជុំគ្នាជាសហគមន៍ជនជាតិធំនៅឯ‹មេនីសុតា› នឹង‹កាលីហ្វ័រញ៉ា›។ ស្ទីវ លី មុននឹងមកដល់ពេលកាន់សាលាក្រុង‹ឯកហ្គ្រោ›នេះ

‹ប្រវត្តិក្រុងឡូវែល› ពីតំបន់‹កាណាល់ហាមីលតុន›ទៅ‹មណ្ឌលជឿនលឿនអាមេរីកាំង›Hamilton Canal District: A Center of American Innovation

ដោយ ឌីក ហាវ ប្រែសម្រួលដោយ ខ្មែរផុសស.រ.អា. កាលពីប៉ុន្មានសប្តាហ៍មុន, គណក្រុមប្រឹក្សាក្រុងឡូវែល បានបោះឆ្នោតដាក់ឈ្មោះថ្មីឱ្យ‹តំបន់កាណាលហាមីលតុន›ទៅជា‹មណ្ឌលជឿនលៀនអាមេរីកាំង›ទៅវិញ។ ពាក្យ‹ជឿនលឿន›គឺជាផ្លាកត្រឹមត្រូវ បានត្រូវបំពាក់ឱ្យបំណែកតំបន់ដ៏ទូលំទូលាយនេះ ដែលធ្លាប់មានភាពជឿនលឿនមែននៅក្នុងប្រវត្តិសាស្ត្រ។ គ្រឿងម៉ាស៊ីនដែលបានត្រូវប្រើនៅរោងចក្រឡូវែលដំបូងបង្អស់ គឺធ្វើនៅ‹វ៉លថាំ› ប៉ុន្តែនៅបន្ទាប់ភ្លាមមក ក្រុមហ៊ុនធ្វើម៉ាស៊ីននៅ‹មែរីំម៉ាក›បានបង្កើត‹ហាងធ្វើគ្រឿងចក្រ›សម្រាប់ប្រើខ្លួនឯង ក៏បានរីកដុះដាលក្នុងរោងចក្ររបស់ក្រុង។ ចុះឈ្មោះបង្កើតជាក្រុមហ៊ុនដាច់ពីគ្នានៅឆ្នាំ១៨៤៥ ហាងលក់ម៉ាស៊ីននៅឡូវែល បន្ទាប់មកផលិតបានម៉ាស៊ីនត្បាញសំឡី, ម៉ាស៊ីនបូមទឹក, នឹងបង្កើតក្បាលរថភ្លើងសម្រាប់គ្រុមហ៊ុនប្រើពាសពេញអាមេរីកទៀត។ មកដល់ឆ្នាំ១៨៦០ ឡូវែលបានក្លាយជាទីក្រុងដែលធំបំផុតនៅ‹ម៉ាសឈូសិត›ដែលមានប្រជាជន៣៦,០០០នាក់រស់នៅ ដែលប្រើកម្មករ១៤,០០០នាក់ នៅក្នុងរោងចក្រតំបាញ៥២របស់ក្រុង។ ជារៀងរាល់អាទីត្យ រោងចក្រទាំងនោះ បានបង្វិលសំឡី៨០០,០០០ផោន ឱ្យទៅជាក្រណាត់កាត់ខោអាវប្រវែង២,៤លានយ៉ាដ។ ផ្លូវរថភ្លើងបានទៅជាសំខាន់ខ្លាំងឡើង សម្រាប់ដឹកនាំសំឡីចូលក្រុង នឹងសម្រាប់ដឹកនាំផលិតផលធ្វើហើយចេញពីទីក្រុង

ខ្មែរឡូវែលធ្វើបុណ្យ“ហាឡូវីន”

ខ្មែរផុសស.រ.អា នារសៀលថ្ងៃទី ២៩ ខែតុលា នៅភោជនី ដ្ឋាន សាន់នីដា ក្នុងទីក្រុងឡូវែល សហគមន៍ខ្មែរ បានប្រារឰពិធីបុណ្យហាឡូវីន ដែលជាបុណ្យ ប្រពៃណីរបស់ជនជាតិអាមេរិកាំងក្នុងនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងគណក្រុម ប្រឹក្សាក្រុងនៃទីក្រុងឡូវែល ព្រមទាំងបងប្អូន ខ្មែរប្រមាណ២០០នាក់ ។     បើទោះជាពិធីបុណ្យហាឡូវីន មិនមែនជា បុណ្យជាតិរបស់ខ្មែរក៏ដោយ ប៉ុន្តែខ្មែរ-អាមេរិ កាំងបានធ្វើឱ្យក្រុមដឹកនាំសិល្បៈរៀបចំកម្មវិធី ទាក់ទាញការចូលចិត្តពីសហគមន៍ខ្មែរបានយ៉ាង ច្រើន គេមានទាំងលើកការសម្តែងសិល្បៈ ល្ខោន បាសាក់ដែលមានលក្ខណៈគូរមុខមាត់ នឹងស្លៀក ពាក់គ្រឿងតាមប្រពៃណី