Category Archives: Cambodia

Robert Garcia Became Long Beach’s First Sitting Mayor To Visit Cambodia

Long Beach, CA – Mayor Robert Garcia and representatives of Long Beach Port Authority recently went on a 10-days business and investment trip to Asia. They visited Singapore, Cambodia, and Vietnam. In

ប្រជាជនខ្មែរនិយមទិញទំនិញ និងម្ហូបអាហារប្រចាំថ្ងៃទៅតាមទម្លាប់ចាស់

ភ្នំពេញៈ ថ្វីត្បិតតែផ្សារទំនើបជាច្រើន បានកំពុងបើកដំណើរការក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារទំនើប អ៊ីអនមល ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន ៘ ក៏ប្រជាជនប្រមាណ ជាង៩០ភាគរយមិនផ្លាស់ប្តូរទម្លាប់ចាស់តែងតែធ្វើដំណើរទៅទិញម្ហូបអាហារប្រចាំថ្ងៃនៅតាមបណ្តាទីផ្សារប្រជុំជនដែលនៅក្បែរគេហដ្ឋានរបស់ ខ្លួនមូលហេតុទំនិញនៅតាមទីផ្សារប្រជុំជនមាន តម្លៃថោកជាងនៅតាមទីផ្សារទំនើបនានាដែល ធ្វើឱ្យស្ត្រីមេផ្ទះអាចសន្សំសំចៃទៅលើការចំណាយ ប្រចាំថ្ងៃបាន។   ម្ចាស់ផ្សារទំនើបបាយ័នបងស្រីហ័ងបានឱ្យដឹងថា អតិថិជនរបស់ផ្សារទំនើបភាគច្រើនជា ជនជាតិបរទេស ព្រោះពួកគេមិនចូលចិត្តក្លិន ឆ្អេះឆ្អាប និងបរិយាកាសអាប់អួរគ្មានអនាម័យ នៅតាមបណ្តាទីផ្សារនានាឡើយ ទោះបីជាតម្លៃ របស់ផលិតផលនៅតាមផ្សារទំនើបថ្លៃជាងនៅតាមបណ្តាទីផ្សារនានាក្តី ក៏ជាការនិយមរបស់ ជនជាតិបរទេស ។ បងស្រីបានបញ្ជាក់ថា បន្លែ ផ្លែឈើត្រីសាច់ ដែលបានជ្រើសរើសដាក់លក់នៅក្នុងផ្សារទំនើបនេះមានប្រភពដូចបណ្តាទីផ្សារនានាអញ្ចឹងដែរមានលក់ជាបន្លែធម្មតា

ឯកអគ្គរដ្ឋទូត​អាមេរិក​មិន​យល់ស្រប​នឹង​លោក ហ៊ុន សែន ប្រៀបធៀប​ការ​បង្ក្រាប​បាតុកម្ម

ដោយ យាង សុជាមេត្តា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) សម្ដែង​ការ​មិន​យល់ស្រប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រៀបធៀប​ពី​ការ​បង្ក្រាប​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក ទៅ​នឹង​ការ​បង្ក្រាប​នៅ​កម្ពុជា។ ការ​មិន​យល់ស្រប​នេះ ធ្វើ​ឡើង​តាម​រយៈ​កាយវិការ​ឆ្លើយតប​ទៅ​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​កូកាកូឡា ឋិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ។   នៅ​ក្នុង​សុន្ទរកថា​រយៈពេល​ប្រមាណ ១​ម៉ោង លោក ហ៊ុន សែន បាន​ចំណាយ​ពេល​ជិត ៣០​នាទី​និយាយ​ពី​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក និង​ពី​ការ​បង្ក្រាប​បាតុកម្ម ក្រោយ​ការ​បោះឆ្នោត​នៅ​ទីនោះ។ ក្នុង​កាយវិការ​ហាក់​សម្ដែង​ឫកពា​ជា​គ្រូបង្រៀន​ផ្នែក​សេដ្ឋកិច្ច ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ សង្គម

(ទស្សនៈនយោបាយកម្ពុជា) ទីស្នាក់ការអង្គការសហប្រជាជាតិនៅភ្នំពេញត្រូវបិទទ្វារឬ?

ដោយ ពិន សំខុន ភ្នំពេញៈ ទីស្នាក់ការអង្គការសហប្រជាជាតិ(អ.ស.ប.)នៅភ្នំពេញ បានត្រូវលោករដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ប្រាក់ សុខុន គម្រាមថា‹នឹងត្រូវបិទទ្វារនៅដាច់ខែធ្នូខាងមុខ ប្រសិនបើគ្មានកិច្ចព្រមព្រាងទេនោះ។ កិច្ចព្រមព្រាងផ្លូវការនោះបានត្រូវបន្តរបីដងរួចហើយ គិតចាប់តាំងពីឆ្នាំ១៩៩៣មក, ហើយចុងក្រោយនេះបានត្រូវបញ្ចប់កាលពីចុងខែធ្នូឆ្នាំ២០១៥ មកម្លេះ, រដ្ឋាភិបាលខ្មែរក៏មិនចង់បន្តរកិច្ចព្រមព្រាងនោះដែរ ដោយសារតែអ.ស.ប.មិនទាន់ពេញចិត្តនឹងទទួលយកការគោរពសិទ្ធមនុស្សរបស់កម្ពុជា ថាបានមកដល់កំរឹត‹ស្តង់ដា› រីឯរដ្ឋបាលកម្ពុជាក៏មិនចង់តម្លើងកំពស់‹ស្តង់ដា›នោះ ឱ្យខ្ពស់ជាងនេះទៀតដែរ។ ការបិទទីស្នាក់ការនេះ នឹងក្លាយជាការគម្រាមកំហែងយ៉ាងជាក់ស្តែង ដល់សិទ្ធប្រជាពលរដ្ឋនឹងដល់អង្គការក្រៅរដ្ឋាភិបាល ដែលមានតួរនាទីជាភ្នែកជាច្រមុះរបស់អ.ស.ប.នៅកម្ពុជាដែរ។ អ.ស.ប. មិនមានបំណងចាកចេញពីកម្ពុជាពេលនេះទេ។ហេតុអ្វីក៏អ.ស.ប.ក្រាញនៅកម្ពជា?កាលពីខែមុននេះ តំណាងអ.ស.ប.នៅភ្នំពេញ បានធ្វើអត្ថាធិប្បាយថា‹រដ្ឋាភិបាលខ្មែរមិនមានមូលដ្ខានច្បាប់សម្រាប់ឃាត់លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិមិនឱ្យត្រឡប់មកប្រទេសខ្លួនទេ› ប្រយោគនេះធ្វើឡើងនៅពេលដែលរដ្ឋាភិបាលលោក ហ៊ុន

ចំណាប់អារម្មណ៍បន្ទាប់ពីដំណើរបានបញ្ចប់

ដោយ ពិន សំខុន មកដល់ផ្ទះវិញនៅថ្ងៃទី១ខែសីហា២០១៦ គឺយើងបានចាកចេញពីឡូវែលចំនួន៦សប្តាហ៍ហើយបន្ទាប់ពីឆ្លងកាត់ទស្សនាប្រទេសបួនៈ សឹង្ហបូរី, កម្ពុជា, វៀតណាម នឹង សៀងហៃនៃប្រទេសចិន។ យើងយកពេលសម្រាកនៅផ្ទះមួយអាទិត្យពេញ ដើម្បីរៀបរយជីវិតឡើងវិញ មានតាំងពីផ្ទះសម្បែង ពេលវេលា នឹងសុខភាព បន្ទាប់មកទើបដើររកជួបញាតិមិត្តក្នុងភូមិឡើងវិញ។ ថ្វីត្បិតតែចេញដំណើរឆ្ងាយពីផ្ទះ ឆ្ងាយពីកន្លែងធ្វើការមែន, កាងារកាសែតរបស់យើងមិនបានឈប់ឈរទេ បុគ្គលិកនៅបន្តរធ្វើការ, កាសែតនៅបន្តរចែកផ្សាយ, កិច្ចការដឹកនាំរបស់យើង យកទៅធ្វើតាមខ្លួន នាំទាំងបុគ្គលិកបច្ចេកទេសខ្លះទៅជាមួយរួមដំណើរ មិនថាថ្ងៃឬយប់, មិនថាយើងនៅទីកន្លែងណានោះទេ, នេះគឺជាការជឿនលឿននៃបច្ចេកវិទ្យាខាងទំនាក់ទំនង ដែលបច្ចុប្បន្ននេះមនុស្សសម័យថ្មី មានចំណេះនេះគ្រប់ៗគ្នាដើម្បីបញ្ជូនសាររបស់ខ្លួនតាម‹ហ្វេសប៊ុក› ឬតាម‹អ៊ីមែល› ឬក៏តាម‹វេបសាយ› នៅខ្វះតែ‹ពត៌មានវិទ្យា›ឬ‹វិជ្ជាជីវសារពត៌មាន›មួយទៀត

ទស្សនៈសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦

Press Review from 1June- 1August ដោយ ហ្រង់ស្វា ប៉ុងសូ ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា តពីលេខមុន ផ្សេងៗ *ការជួបជុំគ្នានា‹ថ្ងៃចន្ទខ្មៅ›បានត្រូវធ្វើជារៀងរាល់សប្តាហ៍ៈ ស្ត្រីរាប់សិបនាក់ មានសម្លៀកបំពាក់ខ្មៅ(ឥឡូវស្លៀកសវិញ)បានធ្វើកូដកម្ម ដើម្បីទាមទារឱ្យដោះលែងសមាជីក‹អាតហុក›៤រូប នឹង នី ចរីយ៉ា សមាជិកគណកម្មការរៀបចំការបោះឆ្នោតគ.ជ.ប., ដែលត្រូវគេដាក់ពន្ធនាគារដោយសារករណី កឹម សុខា – នារីទាំងអស់ស្ថិតនៅក្នុង មុខសញ្ញានៃសម្ពាធនគរបាលទាំងអស់។ ថ្ងៃ ១១កក្កដា កងនគរបាលប្រមាណ១០០នាក់ បានល្បងឃាត់ខ្លួនក្រុមនារី នៅពេលដែលអ្នកទាំងនោះសំដៅទៅគោរពវិញ្ញាណក្ខន្ធសពលោក កឹម

កឹម មនោវិទ្យាៈ ‹‹យើងកំពុងរងនយោបាយកាត់ក្បាលបំបែកខ្លួន››

ខ្មែរផុស ស.រ.អា. ឡូវែលៈកញ្ញា កឹម មនោវិទ្យា អនុប្រធានការិយាល័យកិច្ចការបរទេសរបស់គណបក្សសង្គ្រោះជាតិ បានមកដល់ទីក្រុងឡូវែល កាលពីថ្ងៃទី២៨សីហានេះ ដែលជាដំណាក់ចុងក្រោយ នៃទស្សនកិច្ចនៅរដ្ឋផ្សេងៗនៃសហរដ្ឋអាមេរីក មុននឹងបន្តរដំណើរទៅ រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារទី៣០។   នៅក្នុងភោជនីយដ្ឋាន‹សំពៅមាស› ចំពោះមុខសមាជិកសមាជិកាជិត៨០នាក់ នាង មនោវិទ្យា ជាភ្ញៀវកិត្តិយសសាខាសង្គ្រោះជាតិឡូវែល បាននិយាយពីព្រឹត្តិការណ៍ចុងក្រោយបង្អស់កាលពិថ្ងៃអាទិត្យនេះថាៈ ‹‹យើងនិយាយពីបញ្ញាថ្មីបង្អស់បានហើយ ពីព្រោះរឿងចាស់បងប្អូនបាដឹងអស់ហើយ, គណបក្សសង្គ្រោះជាតិកំពុងរងការកៀបសង្កត់យ៉ាងខ្លាំងខ្លាពីគណបក្សកាន់អំណាចដើម្បីកុំឱ្យយើងចូលរួមការបោះឆ្នោតបាន គឺប្រើនយោបាយ‹គេកាត់ក្បាលពុសខ្លួន›មកលើយើង គឺធ្វើមិនឱ្យលោកប្រធាន សម រង្សី ត្រឡប់ចូលស្រុកខ្មែរវិញបានដោយសុវត្ថិភាព, បន្ទាប់មកគេបង្កើតរឿងអាស្រូវនៅតុលាការ ដើម្បីចាប់លោកអនុប្រធាន កឹម សុខា

Last Evolution of Cambodia Politics, July 22nd 2014

ការវិវត្តន៍ថ្មីនៃនយោបាយកម្ពុជា បទវិភាគនយោបាយខ្មែរផុសស.រ.អា  ដោយ ពិន សំខុន By Pin Samkhon, 7/22/2014 ថ្ងៃទិ១៥កក្កដា ២០១៤ ក្រុមប៉ូលីសរាប់រយនាក់ ស្លៀកឯកសណ្ឋានត្រៀមច្បាំងនឹងជាតិខ្លួនឯង បានធ្វើការវាយបំបែកក្រុមប៉ាតុកររាប់រយនាក់ដូចគ្នា ដែលមកទាមទារឱ្យប្រគល់ទីលានប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី មួរ សុខហួរ ។ រូបភាពនឹងពត៌មាន ធម្មតាដែលយើងបានទទួល គឺកងកម្លាំងប្រដាប់អាវុធបង្ក្រាបប៉ាតុកម្ម បានចេញវាយបណ្តេញប៉ាតុករបណ្តាលឱ្យរងរបួសជាង១៥នាក់ បើតាមពត៌មានភ្លាមៗនៅហ្វេសប៊ូក… តែរូបភាពដ៏អស្ចារ្យនៅពេលបន្តិចបន្ទាប់មក គឺប៉ាតុករដែលជាប្រជាពលរដ្ឋគ្មានអាវុធគ្មានបញ្ជាការ បានវាយតបទៅកងប៉ូលីសក្រុង ដោយដោយដៃ ដោយដំបងដងទុងជាតិ ដោយដងបដារ ដោយដំបងឆក់យកបានពី ប៉ូលីស