សោ ចន្ទដេតៈ ‹‹ប្រជែងគ្នាមិនមែនឈ្លោះគ្នាទេ››បទសម្ភាសន៍ព្រឹទ្ធសមាជិកខ្មែរជាមួយខ្មែរផុសសរអា

លោក សោ ចន្ទដេត ជាសមាជិកព្រឹទ្ធសភាខ្មែរ អាយុ៤៧ឆ្នាំ មកពីគណបក្ស សមរង្សី ប្រចាំតំបន់៤ មានៈ បាត់ដំបង-បន្ទាយមានជ័យ-ឧត្តរមានជ័យ នឹងប៉ៃលិន ។ លោកកំពុងធ្វើទស្សនកិច្ចនៅទីក្រុងឡូវែល ជាលើកទីមួយ ហើយជាលើកទី៤សម្រាប់សហរដ្ឋអាមេរីក។ លោកបានផ្តល់បទសម្ភាសន៍ដល់ខ្មែរផុស ថ្ងៃទី២ខែមិនាឆ្នាំ២០១៧ ស្តីពីស្ថានភាពនយោបាយយ៉ាប់យ៉ឺននៅកម្ពុជា បន្ទាប់ពី សម រង្សី បានលាចាកពីដំណែងប្រធាននៃបក្សប្រឆាំងយ៉ាងតក់ក្រហល់ ដែលលោកកាន់តាំងពីជាង២០ឆ្នាំមកហើយ។ស្ថាប័នព្រឹទ្ធសភា មានសមាជិក៦១នាក់ ដែលជាដំណាងឱ្យព្រះមហាក្សត្រម្នាក់ ដំណាងឱ្យគណកម្មការឃុំសង្កាត់ មកពីគណបក្សប្រជាជន៤៩នាក់ នឹងមកពីគណបក្សសមរង្សី១១នាក់,នៅពេលអវត្តមានព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នឹងឡើងកាន់ដំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រ, នៅទីនោះមិនទាន់មានសមាជិកគណបក្សសង្គ្រោះជាតិនៅឡើយទេ។

ប៉ុណ្ណារ៉ូ ទៅហាត់របាំខ្មែរនៅសមាគមអង្គរ

ដោយ សូបិន តពីលេខមុន ថ្ងៃទី២៤កុម្ភៈ ជាលើកទី៥ ហើយដែល ប៉ុណ្ណារូទៅហាត់របាំស្វា នៅសមាគមអង្គរ, ប៉ុណ្ណារ៉ូ ដែលជាក្មេងប្រុសអាយុ ៧ឆ្នាំច្រើនធ្វើអ្វីតាមតែចិត្តចង់បានសម្តែងការ ពេញចិត្តនឹងហាត់ ទោះជាត្អូញថា “ចុកជើងណាស់” ក៏ដោយដោយសារតែហាត់ស្វាមិនដើរជើងត្រង់ ដូចមនុស្សនោះទេ ដូច្នេះតួរស្វាត្រូវហាត់ឱ្យចេះ ដើរបត់ជង្គង់ ឬក៏ដើរជើងបួនអេះពោះ ឬអេះ ក្លៀកជាដើម២ម៉ោងក្នុងថ្ងៃអាទិត្យនោះ។ ម៉ោង ១២ថ្ងៃអាទិត្យនេះ ប៉ុណ្ណារ៉ូ មកហាត់នៅម៉ោង ១២មែន តែការហាត់ហ្វឹកហ្វឺនទាំងអស់គេផ្តើម តាំងពីព្រលឹមមកម៉្លេះ ហើយថ្ងៃត្រង់នេះក្រុម ហាត់ភ្លេងពិណពាធទើបតែបញ្ចប់ការបង្ហាត់របស់ ខ្លួនសម្រាប់ថ្ងៃអាទីត្យនេះ។ លោកគ្រូ

ស្ថានទូតអាមេរិកប្រចាំកម្ពុជា:មិនមានការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋខ្មែរមកកាន់សហរដ្ឋអាមេរិក

ភ្នំពេញ- បន្ទាប់ពីបញ្ចប់ការបោះឆ្នោតក្នុងសហរដ្ឋអាមេរិកនៅចុងឆ្នាំ 2016 លោកប្រធានាធិប្បតេយ្យជាប់ឆ្នោតថ្មី ដូណាល់ ត្រាំ កាលពីខែមករា ឆ្នាំ 2017 បានចុះហត្ថលេខាលើគោលនយោបាយអន្តោប្រវេសន៏ដ៍ចំរូងចំរាស់មួយ ក្នុងគោលបំណងដើម្បីការពារប្រជាជនអាមេរិក។ ក្រោយពីការចុះហត្ថលេខានេះ ក៏មានសេចក្តីរាយការណ៏បរទេសមួយចំនួន បានធ្វើការផ្សព្វផ្សាយដោយបាននិយាយពីការលើកលែងទិដ្ឋាការក្នុងការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកម្ពុជា។ សេចក្តីរាយការណ៏នោះ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ត្រូវបានអនុញ្ញាតធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកស្នាក់នៅរយៈពេល 30 ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ ជាពិសេសសម្រាប់អ្នកចូលមកក្នុងគោលបំណងពាណិជ្ជកម្ម និងទេសចរណ៍។ព័ត៌មាននេះ ត្រូវបានប្រជាពលរដ្ឋខែ្មរទាំងក្នុងស្រុក និងក្រៅប្រទេស​ ធ្វើការចែករំលែកតៗគ្នាជាពិសេសតាមបណ្តាញសង្គមហ្វេសបុក។ ប្រការនេះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការត្រេកអរ និងសាទរ ប៉ុន្តែខ្លះទៀតមិនទាន់មានភាពច្បាស់លាស់ចំពោះព័ត៌មានខាងលើនេះ។ ដើម្បីបំបាត់នូវចំងល់ និងឲ្យកាន់តែច្បាស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា

រូបសំណាកជនភាសខ្លួនខ្មែរ គ្រោងសាងសង់ឆាប់ៗនេះនៅមុខសាលាក្រុង

ដោយៈ សុខារ័ត្ន កូយ ឡូវែល- បន្ទាប់ពីបញ្ចប់ការរចនាផ្លង់គំរូរនៃរូបសំណាក់ និងដោយមានជួយជ្រំជ្រែងពីសំណាក់អតីតអភិបាលក្រុង និងបងប្អូនពលរដ្ឋខ្មែរក្នុងរដ្ឋម៉ាសាជូសេកកាលពីពេលកន្លងមកនេះ រូបសំណាកជនភាសខ្លួនខ្មែរ ត្រូវបានអនុញ្ញាតឲ្យធ្វើការសាងសង់មុខសាលាក្រុងឡូវែល ជាទីកន្លែងដែលមានសហគមន៏ខ្មែររស់នៅច្រើនជាងគេបន្ទាប់ពីរដ្ឋកាលីហ្វញា។ ការសាងសង់រូបសំណាកនេះ គឺដើម្បីជាតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសជនភាសខ្លួនខ្មែរដែលបានមករស់នៅក្នុងសហរដ្ឋអាមេរិកបន្ទាប់ការដួលរលំនូវរបស់ខ្មែរក្រហម។ រូបសំណាកនេះ គឺមានរចនាដោយរូបភាពប្រសាទបាយ័ននិងខ្លោងទ្វារប្រសាទបន្ទាយស្រី ហើយមានស្ត្រីបីកូន ដោយមានបង្វិច និងក្រមានៅជាប់ខ្លួន និងកូនប្រុសស្រីចំនួន 2 នាក់ផ្សេងទៀត ឈាន់ជើងចេញពីខ្លោងទ្វារផងដែរ។ ការរចនារូបភាពនេះ គឺចងបង្ហាញពីស្ត្រី និងកូនធ្វើដំណើរចាកចេញពីមាតុភូមិកំណើត ដើម្បីជាស់ផុតពីសង្គ្រាម និងទុកលំបាក់ទាំងឡាយ។ រូបសំណាក់នេះ គ្រោងនឹងសាងសង់ពីថ្មដោយចំណាយទឹកប្រាក់ចំនួនប្រហែល 40,000 ដុល្លារអាមេរិក។ កាលពីថ្ងៃសៅ

ពិធីសម្ភោធមជ្ឈមណ្ឌលភ្ជាប់ទំនាក់ទំនងអាស៊ាន MCC: Ribbon Cutting  at Asian Connection Center

ឡូវែលៈ “មជ្ឈមណ្ឌលភ្ជាប់ទំនាក់ទំនង អាស៊ាន-Asian connection center” ស្ថិតនៅក្នុងបរិវេណមហាវិទ្យាល័យសហគមន៍បានត្រូវ សម្ភោធកាលពីព្រឹកថ្ងៃទី៣មិនា ដោយមានវត្តមានគណកម្មការនាយករបស់មហាវិទ្យាល័យលោក ជេម កំផែល មន្ត្រីនយោបាយ មន្ត្រីសាលាក្រុង នាយកមហាវិទ្យាល័យ នាយកមជ្ឈមណ្ឌលថ្មី វិរៈ អ៊ុយ រួមទាំងគ្រូនឹងនិស្សិតប្រមាណ១០០នាក់ ចូលរួមអបអរក្នុងពិធីនោះផង។   ការបង្កើតមជ្ឈមណ្ឌលមានសារៈសំខាន់ខ្លាំងណាស់ បើតាមសម្តីប្រធានគណកម្មានាយក… លោកនិយាយថា “តំបន់នេះមានជនជាតិមកពីអាស៊ីច្រើន យើងត្រូវការជួយនិស្សិតទាំងនោះ ឱ្យអាចរៀនសូត្របានប្រសើឡើង បានលទ្ធផលល្អក្នុងការសិក្សារបស់ខ្លួន” លោកបានលើកសរសើរ​សំណាង របស់សាលាជាមួយវត្តមានរបស់ លោក វិរៈ អ៊ុយ ជានាយកមជ្ឈមណ្ឌលដែលមាន

‹ឡូវ៌ហាយស្គូល›ប្តូរទីតាំងឬអត់? Is Lowell High School ready to Move?

ដោយខ្មែរផុសស.រ.អា. វាស្នា‹ទីតាំងអនាគត›របស់វិទ្យាល័យ‹ឡូវ៌ហាយស្គូល›កំពុងឋិតនៅក្នុងដៃលោកអ្នក តើលោកអ្នកនឹងផ្តោតការ‹វាស្នាសិក្សាធិការ›កូនចៅលោកអ្នកទៅលើ‹ទីតាំងអនាគតរបស់វិទ្យាល័យ›កូនចៅលោកអ្នករបៀបណា? យោបល់ឳពុកអាយុជាង៥០ឆ្នាំម្នាក់និយាយថាៈ ‹ទីតាំងរបស់វិទ្យាល័យ មិនទាក់ទងនឹងការសិក្សារបស់កូនខ្លួនទេ កូនរៀនអន់ ពីព្រោះគ្រូបង្រៀនមិនល្អ មិនតាមដានកូនសិស្សឱ្យបានល្អ ដូច្នេះមិនចាំបាច់ប្តូរទីតាំងក៏មិនអីដែរ›, ឱពុកម្នាក់ទៀតជាបញ្ញាវន្តអាយុជិត៤០ឆ្នាំនិយាយថា‹ខ្ញុំខ្វល់ពីបរិយាកាសកូនខ្ញុំរៀនខ្លាំងណាស់ ធ្វើការក៏ដើម្បីតែកូនមានអនាគតល្អ បើវិទ្យាល័យស្ថិតនៅកន្លែងមិនល្អ កូនឆាប់គេទាក់ទាញឱ្យទៅធ្វើផ្តេសផ្តាសណាស់ នឡូវ៌ហាយស្គូលយើងឋិតនៅកណ្តាលក្រុង ជិតផ្ទះយើងនៅមែន តែសម្បូរបរិយាកាសដែលរំខានជីវិតជាសិស្សរបស់កូនក្មេងណាស់ ដូច្នេះបើប្តូរទីតាំងចេញពីកណ្តាលក្រុងទៅរកកន្លែងស្ងប់ស្ងាត់ទើបប្រសើរជាង មិនថាទីតាំងនោះនៅឆ្ងាយពីផ្ទះទេ តែឆ្ងាយក៏គេមានរថយន្តដឹកសិស្សទៅមកដែរ…›, ឳពុកម្នាក់ទៀតចូលនិវត្តន៍ហើយនិយាយថា‹វិទ្យាល័យនឹងម្តាយឳពុកមានការទទួលខុសត្រូវលើការសិក្សារបស់កូនដូចគ្នា នេះជាច្បាប់ បើគ្រូបំពេញកាងាររបស់គេ ហើយនៅផ្ទះកូនសិស្សមិនធ្វើកាងារដែលសាលាដាក់ឱ្យធ្វើ ឳពុកម្តាយជាអ្នកទទួលខុសត្រូវ ចំពោះលទ្ធផលនៃការរៀនរបស់កូន ខ្ញុំមានកូន២នាក់រៀននៅទីនោះ ខូចអស់កូនប្រុសមួយ ព្រោះរៀនមិនបានចប់ហាយស្គូល›…។ វិទ្យាល័យ‹ឡូវ៌ហាយស្គូល› ទទួលកូនសិស្សខ្មែរនៅឡូវែលឱ្យរៀនស្ទើរតែទាំងអស់ ដូច្នេះមានឥទ្ធិពលទៅលើជីវភាពគ្រួសារសហគមន៍ខ្មែរប្រកែកមិនបាន,

សមាគមខ្មែរកំពុងបំពេញការខ្វះខាតខាងសិក្សាធីការ

ដោយ ពិន សំខុន កម្មវិធិសិក្សានៅអាមេរីកនេះតម្រូវឱ្យមាន“មេរៀននៅសាលា” នឹង“មេរៀននៅផ្ទះ”, កូនខ្មែរមួយចំនួនគ្មានការ ណែនាំឱ្យធ្វើ“មេរៀននៅផ្ទះ”ទេ ដែលជាបុព្វហេតុធ្វើឱ្យការ រៀនសូត្ររបស់កុមារនឹងយុវជនខូចខាតយ៉ាងដំណំ។ ផ្តើម នៅខែមករាមុននេះ កម្មវិធីថ្មីមួយរបស់សមាគមខ្មែរ ជៅំៅ មានឈ្មោះថា “កម្មវិធីវប្បធម្មខ្មែរក្រោយម៉ោងសិក្សា” ដែល នាយកសមាគមខ្មែរ សុវណ្ណា ពៅ មានមោទនភាពនឹងប្រកាស បើកទ្វារសមាគមបំពេញសេចក្តីត្រូវការរបស់កុមារខ្មែរ មួយនេះ។    សមាគមខ្មែរបើក“កម្មវិធីក្រោយម៉ោងសិក្សា”ឱ្យកូនខ្មែរ CMAA Khmer Cultural After-school Program ដោយខ្មែរផុសស.រ.អា. ឡូវែលៈ ចាប់ពីដើមខែមករា២០១៧មក សមាគមខ្មែរបានបង្កើតកម្មវិធីថ្មីមួយសម្រាប់ទទួល

សហភាពអឺរ៉ុប ប្តូរច្បាប់ឱ្យពលរដ្ឋអាមេរិកសុំទិដ្ឋាការចូលសហគមន៍អឺរ៉ុប

សភាអឺរ៉ុប កាលពីស្រុកទី៣ ខែមិនា ឆ្នាំ ២០១៧ បានបោះឆ្នោតឱ្យមានការផ្តល់ទិដ្ឋាការឡើងវិញសម្រាប់ពលរដ្ឋអាមេរិក ដោយសារ សហរដ្ឋអាមេរិកអនុញ្ញាតិឱ្យតែរដ្ឋដែលជាសមាជិករបស់សហភាពអឺរ៉ុបមួយចំនួនប៉ុណ្ណោះចូលមកសហរដ្ឋអាមេរិកដោយមិនចាំបាច់មានទិដ្ឋាការ។ សម្រាប់វិធានការនេះ សភាអឺរ៉ុបបានជំរុញឱ្យមានការអនវុត្តន៍ក្នុងរង្វង់២ខែ ខាងមុខ។  សភាអឺរ៉ុប កាលពីដើមខែ មិនានេះបានបោះឆ្នោតបញ្ចប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការមកកាន់សហភាពអឺរ៉ុបសម្រាប់ពលរដ្ឋអាមេរិក។ ការបោះឆ្នោតបញ្ចប់ការលើកលែងនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបរិសេដការធ្វើដំណើរមិនចាំបាច់មានទិដ្ឋាការរបស់ពលរដ្ឋនៃ  ប្រទេសសហភាពអឺរ៉ុបចំនួន៥រួមមានប្រទេស ប៊ុលហ្គារី, ក្រូអាត, ស៊ីប (Cyprus), ប៉ូឡូញ និងរ៉ូម៉ានី ដែលជាផ្នែកមួយនៃភារកិច្ចព្រមព្រៀងបដិការ (a reciprocity agreement)។  ការបោះឆ្នោតនេះបានជំរុញឱ្យមានការលុបចោលការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ក្នុងរង្វង២ខែ មានន័យថា ក្នុងកំឡុង១២ខែ ពលរដ្ឋអាមេរិក នឹងត្រូវរៀបចំឯកសារបន្ថែម

ខ្សែភាពយន្ត អែនជឺលីណា ជោលី ចាក់បញ្ចាំងនៅប្រទេសកម្ពុជា

ខ្សែភាពយន្តដែលផ្តើមថតតាំងពីឆ្នាំ២០១៥ ក្នុងទឹកដីកម្ពុជាគឺរឿង “មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ”ដែលលាតត្រដាងពីជីវិតពិត របស់កុមារីម្នាក់ក្នុងរបបខ្មែរក្រហមដឹកនាំដោយលោកស្រី អែនជឺលីណា ចាក់បញ្ចាំងនៅខេត្តសៀមរាបនៅថ្ងៃទី ១៨-១៩ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រោមអធិបតីភាពព្រះមហាក្សត្រនរោត្តម សីហមុនី  និងសម្តេចម៉ែ មុនីនាថ សីហនុ។ រឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ ខ្ញុំ” គឺវាឆ្លុះបញ្ចាំងពីសាច់រឿងពិតរបស់ក្មេងស្រី អាយុ៥ឆ្នាំម្នាក់រួមជាមួយក្រុមគ្រួសារបានឆ្លងកាត់ និង តស៊ូយ៉ាងវេទនា ដើម្បីបានរស់នៅក្នុងរបប កម្ពុជាប្រជាធិតេយ្យក្លែងក្លាយពីឆ្នាំ១៩៧៥ដល់ ១៩៧៩។ ក្មេងស្រីម្នាក់នោះគឺអ្នកស្រី អ៊ឹង លួង ជាជនរងគ្រោះមួយក្នុងចំណោមជនរងគ្រោះរាប់លាននាក់ ដែលបានបាត់បង់សមាជិកក្រុមគ្រួសារ ដូចជាឪពុក

ប៉ុណ្ណារ៉ូទៅហាត់របាំស្វានៅសមាគមអង្គរ

ដោយ ខ្មែរផុសស.រ.អា.  តពីលេខមុន សប្តាហ៍មុន ប៉ុណ្ណារ៉ូ មិនបានទៅហាត់របាំស្វានៅសមាគមអង្គរទេ ដោយសារមានធាតុអាកាសត្រជាក់ហើយធ្លាក់ព្រិលខ្លាំងពេក ធ្វើឱ្យគេបិទសាលានាថ្ងៃអាទិត្យនោះ។ ថ្ងៃអាទិត្យទី១៨កុម្ភៈ ទើបសាលាបើកបង្ហាត់ឡើងវិញ។ លើកនេះប៉ុណ្ណារ៉ូបង្ហាញភាពរីករាយជាងមុន ដោយសារធាតុអាកាសឡើងកំដៅឡើងវិញ គេអាចរត់លេងតាមផ្លូវ គប់ព្រិលដាក់ឳពុកគេដែលជូនទៅសាលាររៀន ហើយដឹងថានឹងបានជួបមិត្រថ្មីនៅកន្លែងហាត់នោះទៀតផង។ នៅសាលានាវេលាម៉ោង១២ថ្ងៃត្រង់ មានកូនសិស្សក្មេងៗស្រីប្រុសមកដល់រួចជាស្រេច ថ្នាក់បង្រៀនភ្លេងបញ្ចេញឱ្យឮសម្លេងរនាដនឹងស្គរលាន់រងំចេញពីបន្ទប់ដែលកំពុងហាត់លាន់រងំ, ប៉ុណ្ណារ៉ូ រត់ទៅរកគ្រូនឹងកន្លែងហាត់របស់ខ្លួនបាត់, រីឯសិស្សខ្លះ ក្នុងសំពត់អាវរបាំបញ្ចប់ការហាត់របស់ខ្លួននៅម៉ោង១២នោះ ក៏ចេញព្រូមកក្រៅ ទុកកន្លែងឱ្យអ្នកថ្មីហាត់ម្តង, សាលាបង្ហាត់សមាគមអង្គរនាថ្ងៃអាទិត្យថ្ងៃត្រង់មានសិស្សនឹងគ្រូប្រមាណ៣០-៤០នាក់ តែពេញចង្អៀត ទាំងក្នុងបន្ទប់ហាត់ ទាំងចង្គ្រានបាយ ទាំងផ្លូវចេញចូល បានក្លាយទៅជាកន្លែងបង្ហាត់បង្រៀនដ៏ពេញសកម្មភាពរក្សាសិល្បៈទាំងអស់, លោកប្រធានធំ ធឹម